Backlogtool ឧបករណ៍សម្រាប់គ្រប់គ្រងទៅលើ Project​ ណាមួយ

Support Us

Backlogtool គីជាប្រព័ន្ធគ្រប់គ្រង Project មួយ ដែលមានមុខងារល្អៗជាច្រើន។ វាមានលក្ខណ:ពិសេសដូចជា gantt chart, project management, burndown chart, file sharing, wiki, version control, mail, mobile app និង multilingual ។

backlogtool

 

ខាងក្រោមគឺ សេចក្តីពន្យល់លំអិតអំពីមុខងារនីមួយៗ៖

  • Gantt Chart

តារាងពេលវាលាសម្រាប់បញ្ជាក់ស្ថានភាព Project ផ្អែកលើ ការងារបញ្ចប់រួច ការងារកំពុងដំណើរការ ការងារមិនទាន់ចាប់ផ្តើម។ តារាងនេះក៏បញ្ចាក់ឈ្មោះអ្នកទទួលខុសត្រូវលើការងារនីមួយៗ យ៉ាងច្បាស់ផងដែរ។

  • Project Management

នៅក្នុងនេះយើងអាចបង្កើតការងារថ្មីៗ ហើយដាក់ជ្រើសរើសមនុស្សដែលទទួលខុសត្រូវ។ យើងថែមទាំងអាចមើលបញ្ជីការងារទាំងអស់នៃ Project បានទៀតផង។ ជាពិសេសគីអាច ស្វែងរកការងារជាក់លាក់ណាមួយដើម្បីមើលស្ថានភាពការងារនោះ។

  • Burndown Chart

តារាងពិសេសសម្រាប់ប្រធាន និងសមាជិក Project ពិនិត្យមើលស្ថានភាព Project ជារួម ថាតើ Project របស់យើងអាចបញ្ចប់ទាន់ពេល ឬអត់ ហើយអ្នកណាដែលបញ្ចប់ការងារបានល្អជាងគេ។

  • File Sharing

សម្រាប់បញ្ចូល file ទៅក្នុងការងារណាមួយដើម្បីអោយងាយស្រួលយល់ការងារកាន់តែច្បាស់។

  • Wiki

សម្រាប់ផ្ទុកអត្ថបទផ្សេងៗដែលទាក់ទង​ Project ដូចជាកំណត់ហេតុទាក់ទងនឹងការប្រជុំ ពេលវាលា ការស្រាវជ្រាវ -ល-។

  • Version Control

សម្រាប់គ្រប់គ្រងជំនាន់ទិន្នន័យ ដែលមានការកែប្រែ ការបន្ថែម និងការលុបចេញ។ល។

  • Mail

ងាយស្រួលទទួលបានដំណឹងអំពីការកែប្រែផ្សេងៗនៅក្នុង Project ដោយមិនចាំបាច់ចូលទៅ Backlogtool ក៏បាន។

  • Mobile App

មានដាក់អោយប្រើប្រាស់នៅក្នុង Play store និង​ App store

- iOS App Store https://itunes.apple.com/en/app/backlog/id863872037?mt=8

- Android Play Store https://play.google.com/store/apps/details?id=backlog.android

  • Multilingual

លក្ខណ:ពិសេសចុងក្រោយ គឺអាចប្រើបានជាមួយភាសាច្រើនដូចជា អង់គ្លេស ចិន ជប៉ុន កូរ៉េ -ល-។

 

ចូលទៅកាន់ គេហទំព័ររបស់ Backlogtool សម្រាប់ពត័មានលំអិត http://backlogtool.com/tour/

Leave a Reply

Your email address will not be published.