អបអរសាទរ! ទីបំផុតកម្មវិធីGift(Gift App)ដែលធ្វើដោយកូនខ្មែរបានដំណើរការជាផ្លូវការហើយជាមួយនឹងVersion ដំបូង1.0លោកអ្នកអាចដោនឡូតពី App Storeឥឡូវនេះបាន!

Support Us

សួស្តីប្រិយ៍មិត្តទាំស់អស់គ្នាកាលពីប៉ុន្មានសប្តាហ៍មុនRUC Engineer Blogបាននែនាំអ្នកទាំងអស់គ្នារួចហើយអំពីកម្មវិធីGift(Gift App)ដែលធ្វើឡើងដោយក្រុមនិស្សិតខ្មែរ។ឥឡូវនេះGiftបានចេញជាផ្លូវការហើយជាមួយនឹងVersionដំបូង1.0លោកអ្នកអាចដោនឡូតពីApp Storeឥឡូវនេះបានដោយឥតគិតថ្លៃ។

Screen Shot 12-15-14 at 12.47 PM

Giftគឺជាកម្មវិធីមួយដែលដំនើរការលើទូរស័ព្ទស្មាតហ្វូនដែលមានលក្ខណះស្រដៀងទៅនឹងFacebookរឺក៏Instagramដែរ។កម្មវិធីGift នេះមានមុខងារសំខាន់ៗជាច្រើនដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ក្នុងការចែករំលែកភាពសប្បាយរីករាយទៅកាន់មិត្តភក្តិបងប្អូននឹងក្រុមគ្រួសាររបស់ពួកគេតាមរយះការផុសរូបភាពកាដូអនុស្សាវរីយ៍ដែលទទួលបាននៅថ្ងៃខួបកំនើតរឺក៏ថ្ងៃខួបអពាហ៍ពិពាហ៍របស់ពួកគេ។ល។ហើយអ្នកប្រើប្រាស់ផ្សេងទៀតក៏អាចចូលមកLikeរឺCommentបាន។ក្រៅពីនេះនៅមានមុខងារសំខាន់មួយផ្សេងទៀតដែលអាចអោយអ្នកប្រើប្រាស់រក្សាទំនាក់ទំនងជាមួយមិត្តភក្តិនឹងក្រុមគ្រួសាររបស់ពួកគេអោយកាន់តែស្និទស្នាលថែមទៀតទោះបីជាពួកគេនៅទីណាក៏ដោយនោះគឺការផ្ញើរកាតជូនពរក្នុងព្រឹតិ្តការណ៍អ្វីមួយ។ Gift នឹងទាញយកថ្ងៃខួបកំនើតរឺក៏Anniversaryរបស់អ្នកប្រើប្រាស់ទៅក្នុងប្រតិទិនហើយផ្ញើរNotificationទៅកាន់អ្នកប្រើប្រាស់ដទៃទៀតដែលមានទំនាក់ទំនងគ្នាអោយបានដឹងពីថ្ងៃខួបកំនើតរឺក៏ថ្ងៃAnniversaryហើយអ្នកប្រើប្រាស់អាចជ្រើសរើសកាតដើម្បីសសេរពាក្យពេជន៍ជូនពរផ្ញើរទៅមិត្តភក្តិរឺបងប្អូនក្នុងថ្ងៃខួបកំនើតរឺក៏ថ្ងៃAnniversaryរបស់ពួកគេ។ដូច្នោះកម្មវិធីGift តំរូវអោយអ្នកប្រើប្រាស់បំពេញនូវពត៌មានពិតប្រាកដសំរាប់អោយកម្មវិធីGift ផ្តល់ដំនឹងទៅអ្នកប្រើប្រាស់ដទៃអំពីថ្ងៃខួបកំនើតរឺក៏ថ្ងៃពិសេសរបស់អ្នកហើយពួកគេនឹងមានឧិកាសជូនពរអ្នក។

Screen Shot 12-15-14 at 12.49 PM

​​​​​​         នេះជាVersionដំបូង1.0ដូច្នោះអាចនិយាយបានថាចំនួនFunctionsនៅមានកំរិតនៅឡើយ។ប៉ុន្តែវិស្វករយើងសន្យាថានឹងព្យាយាមបង្កើតFunctions​ល្អៗថែមទៀតដើម្បីបង្កើនភាពរីករាយនឹងភាពស្និទ្ធស្នាលជាមួយមិត្តភក្តិបងប្អូននឹងក្រុមគ្រួសាររបស់អ្នកប្រើប្រាស់ថែមមូយកំរិតទៀត។កម្មវិធីនេះត្រូវបានដាក់អោយដំនើរការលើiOS7នឹងiOS8។ហើយអ្នកប្រើប្រាស់iPhone, iPod TouchនឹងiPad អាចទាញយកកម្មវិធីGiftពីApp Storeឥឡូវនេះបានដោយឥតគិតថ្លៃ។ចំពោះAndroidនឹងWebនឹងមានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

សូមបញ្ចាក់ថាក្រុមហ៊ុនមេដែលធ្វើកម្មវិធីGiftនេះគឺឈ្មោះRise UP​​ Inc.​​​​​​ជាក្រុមហ៊ុនមកពីប្រទេសជប៉ុនដែលត្រូវបានបង្កើតឡើងដោលោកSHINSUKE AZUMA ហើយទីស្នាក់ការនៅទីក្រុងអូសាកាប្រទេសជប៉ុនចាប់តាំងពីឆ្នាំ2003។

ចក្ខុវិស័យរបស់ក្រុមហ៊ុនគឺដើម្បីក្លាយជា«ក្រុមហ៊ុនកម្សាន្ត”ដែលតភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោក។ក្រុមហ៊ុនបានចាប់ផ្តើមដំនើរការការិយាល័យថ្មីរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញចាប់តាំងពីថ្ងៃទី13ខែសីហាឆ្នាំ2012។ដែលមានឈ្មោះថា Rise UP Cambodia។ហើយក្រុមហ៊ុនបានជ្រើសរើសវិស្វករខ្មែរវ័យក្មេងមួយក្រុមមកធ្វើលើកម្មវិធីGiftនេះ។ពួកគេជានិស្សិតមកពីសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញមានដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ សាកលវិទ្យាល័យពុទ្ធិសាស្រ្តានឹង   អង្គការភី⁣ អេន កម្ពុជាហៅកាត់ថាPNCផ្នែកIT។

សូមសាកល្បងប្រើប្រាស់កម្មវិធីនេះទាំងអស់គ្នាណា! ថា​តើ​វា​ពិសេស​ដល់​កម្រិត​ណាស្នាដៃកូ​នខ្មែរ​នោះ! សូមចុចលើប៊ូតុងខាងក្រោមដើម្បីដោនឡូត៕