អបអរសាទរ​! ​ទី​បំផុត​កម្មវិធី​Gift​ដែល​ធ្វើ​ដោយ​កូនខ្មែរ​ត្រូវ​បាន​Submit​ទៅ ​App Store​ហើយ​យ៉ាងយូរ​2សប្តាហ៍​ទៀត​ប្រិយ៍មិត្ត​អាច​សាក​ស្នា​ដៃកូនខ្មែរហើយ!

Support Us

​      សួស្តី​​ប្រិយ៍​មិត្ត​ទាំង​អស់​គ្នា​ថ្ងៃ​នេះ​RUC Engineers’ Blog​ចង់នែ​នាំអ្នក​ទាំង​អស់​​អោយ​​ស្គាល់​​​កម្មវិធី​​ថ្មី​មួយដែលធ្វើឡើងដោយក្រុមវិស្វករខ្មែរផ្នែកពត៌មានវិទ្យា។នោះគឺកម្មវិធីGift

Screen Shot 11-17-14 at 02.32 PM

Gift​គឺ​ជាអ្វី​​​​​?​Gift​គឺ​ជា​ឈ្មោះ​​របស់​​កម្ម​វិធី​ដែល​ដំនើរ​លើ​ទូរស័ព្ទ​​ស្មា​តហ្វូន​​ដែល​មាន​លក្ខណះ​​ស្រដៀង​​ទៅ​នឹង​Facebookរឺ​ក៏​​Instagram​ដែរ​។​កម្មវិធីGiftនេះមាន​មុខ​ងារ​សំខាន់​ៗជា​ច្រើន​​ដែល​​ផ្តល់​អត្្ថប្រយោជន៏​​ដល់​​អ្នក​​ប្រើ​ប្រាស់​​ក្នុង​ការ​ចែក​រំលែក​​ភាព​​សប្បាួួយ​​រីករាយ​​ទៅ​​កាន់​​មិត្ត​ភក្តិ​​បងប្អូន​នឹង​ក្រុម​គ្រួសារ​​របស់​​ពួក​គេ​​តាម​រយះ​ការផុស​​រូបភាព​​កាដូ​អនុស្សាវរីយ៏​​ដែល​​ទទួល​​បា​ន​នៅ​​ថ្ងៃ​ខួប​កំនើត​រឺ​ក៏​ថ្ងៃ​ខួបអពាហ៍​ពិពាហ៍​​របស់​​ពួក​គេ​។​ល។​ហើយ​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​ក៏អាច​ចូល​មក​Like​រឺ​Comment​​ជាមួយ​នឹង​Sticker​ស្អាត​ៗបាន​។ក្រៅ​ពីនេះ​នៅ​មាន​មុខងារ​សំខាន់​មួយ​ផ្សេង​ទៀត​គឺអាច​ជួយ​អោយ​អ្នកប្រើប្រាស់​រក្សាទំនាក់​ទំនង​ជាមួយ​មិត្តភក្តិ​នឹង​ក្រុមគ្រួសា​ររបស់ពួកគេ​អោយ​កាន់​តែ​ស្និទ​ស្នាល​ថែមទៀត​ទោះ​បីជា​ពួកគេ​នៅទីណា​ក៏ដោយនោះ​គឺការ​ផ្ញើរ​កាត​ជូនពរ​ក្នុងព្រឹតិ្តការណ៍​អ្វីមួយ។ Gift នឹង​ទាញ​យក​ថ្ងៃខួប​កំនើ​ត​រឺក៏Anniversaryរបស់​អ្នក​ប្រើប្រាស់​ទៅ​ក្នុង​ប្រតិទិន​ហើយ​ផ្ញើរ​Notification​ទៅ​កាន់​អ្នកប្រើប្រាស់​ដទៃ​ទៀតដែល​មាន​ទំនាក់​ទំនង​គ្នា​អោយ​បាន​ដឹង​ពីថ្ងៃ​ខួប​កំនើត​រឺក៏​ថ្ងៃAnniversaryហើយ​អ្នកប្រើប្រាស់​អាចជ្រើស​រើសកាត​ដើម្បី​សសេរពាក្យ​ពេជន៍ជូនពរ​ផ្ញើរ​ទៅ​មិត្ត​ភក្តិ​រឺបងប្អូន​ក្នុង​ថ្ងៃខួប​កំនើត​រឺក៏ថ្ងៃAnniversaryរបស់​ពួកគេ​។​ដូ​ច្នោះ​កម្មវិធី​Gift តំរូវ​អោយ​អ្នក​ប្រើប្រាស់​បំពេញនូវ​ពត៌មាន​ពិតប្រាកដ​សំរាប់​អោយ​កម្មវិធី​Gift ផ្តល់​ដំណឹង​ទៅអ្នក​ប្រើប្រាស់​ដទៃ​អំពី​ថ្ងៃខួបកំនើត​រឺក៏ថ្ងៃ​ពិសេស​របស់​អ្នក​ហើយពួក​គេ​នឹងមាន​ឧិកាស​ផ្ញើរសារ​រឺកាតជូនព​រអ្នកពីចំងាយ។

​​​​Screen Shot 11-14-14 at 05.46 PM

​      ជំហានដំបូងកម្មវិធីនេះត្រូវបានដាក់អោយ​ដំនើរ​ការ​លើiOS7 នឹងiOS8។ហើយអ្នកប្រើប្រាស់​iPhone,​ iPod TouchនឹងiPad អាច​​ទាញ​​​យក​​កម្ម​វិធី​Gift​​​ ពីអេបស្ទរ​(App Store)ដោយឥតគិតថ្លៃ​នៅរយះពេលដ៏ខ្លីខាងមុខនេះ។ប៉ុន្តែជំហានបន្ទាប់និងមានគំរោងដាក់អោយដំនើរការលើកម្មវិធី​Android​នឹងWeb​ផង​ដែរ។

    សូមបញ្ចាក់ថាក្រុមហ៊ុនមេដែល​ធ្វើកម្មវិធី​​ Giftនេះគឺឈ្មោះRise UP Inc.​ជាក្រុមហ៊ុន​មក​​​​​​ពីប្រទេស​ជប៉ុន​ដែលត្រូវ​បានបង្កើត​ឡើងដោយលោកSHINSUKE AZUMA​ហើយទីស្នាក់ការនៅទីក្រុងអូសាកា​(Osaka)​ប្រទេសជប៉ុន​ចាប់តាំងពីឆ្នាំ2003មកម្ល៉េះ។

    ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​គឺដើម្បី​​ក្លាយ​​ជា​​​​​​ក្រុមហ៊ុន​កំសាន្ត​ដែលតភ្ជាប់​ទំនាក់ទំនង​ទៅកាន់​ពិភពលោក“To be an entertainment company that connect the world”។ក្រុមហ៊ុន​បានចាប់​ផ្តើម​ដំនើរ​​ការកា​រិយាល័យ​ថ្មីរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញចាប់តាំងពីថ្ងៃទី13ខែសីហាឆ្នាំ2012។ដែល​មាន​ឈ្មោះថា ​​​​Rise UP Cambodia។​​ ហើយ​ក្រុមហ៊ុន​បាន​ជ្រើសរើស​វិស្វករខ្មែរ​វ័យក្មេង​​មួយក្រុម​​មកធ្វើ​​លើកម្មវិធី​​Giftនេះ។​ពួកគាត់​​ជានិស្សិត​​បញ្ចាប់ថ្នាក់​បរិញ្ញាប័ត្រ​​ផ្នែកIT​​មកពី​សាកលវិទ្យាល័យ​​នានា​​ក្នុង​រាជធានីភ្នំពេញ​​ដូចជា​​អង្គការភី⁣អេនកម្ពុជា​ហៅកាត់ថា​PNC​​​ ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​នឹង​​សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្តា​​ជាដើម៕

សូមរង់ចាំសាកល្បងប្រើប្រាស់កម្មវិធីនេះទាំងអស់គ្នាណា! ថា​តើ​វា​ពិសេស​ដល់​កម្រិត​ណាស្នាដៃកូ​នខ្មែរ​នោះ?

 

 

Leave a Reply

Your email address will not be published.