របៀប Install Laravel5 នៅលើ Mac OS

Support Us

Laravel គឺជា PHP MVC Framwork មួយដែលងាយស្រួយ ក្នុងការសរសេរកូដសំរាប់ បង្កើត Web Application.ដើម្បីតម្លើង Laravel គឺមានជំហានដូចខាងក្រោម៖

១. តម្លើង Composer (https://getcomposer.org/) : គឺជាឧបករណ៍សម្រាប់ការគ្រប់គ្រង dependency នៅក្នុង PHP Project.

  • ដើម្បីតម្លើង Composer សូមវាយ Commands មួយចំនួនទៅក្នុង terminal.

curl -sS https://getcomposer.org/installer | php

mv composer.phar /usr/local/bin/composer

Screen Shot 2016-06-09 at 5.40.59 PM

  • ដើម្បីបញ្ជាក់ថា ការតម្លើង Composer ទទួលបានជោគជ័យ សូមវាយ Commands Composer។ វានឹងបង្ហាញ command ទាំងអស់ដែលអាចប្រើជាមួយ Composer ទាក់ទងនឹង version និង ពត័មានមួយចំនួន របស់ composer.

composer

  • ក្នុងករណី composer ជា versionចាស់ មិនអាចតម្លើង Laravel project អ្នកក៏អាចUpdate Composer ដោយប្រើ Commands ខាងក្រោម

composer self-update

២. តមើ្លង Laravel Project

  • ដើម្បី តម្លើង Laravel project សូមត្រលប់ ទៅកាន់ htdocs ដែលមាន នៅក្នុង MAMP Server

cd /directory/…/htdocs/folder

  • តម្លើង Laravel project សូមវាយ Commands ខាងក្រោម

composer create-project laravel/laravel project-name

555

  • បន្ទាប់ពី បញ្ជប់ការតម្លើង អ្នកអាចចាប់ផ្ដើមចូលទៅកែប្រែ Code ដែលមាននៅក្នុង htdocs folder

Screen Shot 2016-06-09 at 6.09.16 PM

  • អ្នកអាច ចូលទៅកាន់ Interface របស់វា តាមរយះ ការ generate url ដោយ Commands រឺក៏ Browser

php artisan serve

Screen Shot 2016-07-06 at 8.24.25 AM

  • Browser

333

Screen Shot 2016-07-06 at 8.25.10 AM

Leave a Reply

Your email address will not be published.