របៀបសរសេរ និងអានទិន្នន័យពី Excel File តាមរយៈ Apache POI

Support Us

នៅក្នុងអត្ថបទនេះ នឹងត្រូវបានគេលើកឡើងពីរបៀបសរសេរ និងអានទិន្នន័យពី Excel file ដោយប្រើប្រាស់ Apache POI ។

 

១. និយមន័យទូរទៅនៃ Library របស់ Apache POI

ផ្នែកនេះនឹងត្រូវបានគេពិពណ៍នាពី class ទូរទៅដែលប្រើនៅក្នុងការសរសេរ និងអានទិន្នន័យពី Excel file ។

ក. HSSF គឺជា prefixed ត្រូវបានគេប្រើដាក់ខាងមុខឈ្មោះ class ដើម្បីបញ្ជាក់ពីដំណើរការ file របស់ Microsoft Excel 2003

ខ. XSSF គឺជា ​prefixed  ត្រូវបានគេប្រើដាក់ខាងមុខឈ្មោះ class ដើម្បីបញ្ជាក់ពីដំណើរការ file របស់ Microsoft Excel 2007 ឬក៏ ខ្ពស់ជាងហ្នឹង

គ. XSSFWorkbook និងHSSFWorkbook​ គឺជា class ដែលដំណើរការជា Excel Workbook

ឃ. HSSFSheet និងXSSFSheet គឺជា class ដែលដំណើរការជា Excel Worksheet

ង. Row មានមុខងារកំណត់ row អោយ Excel

ច. Cell មានមុខងារកំណត់ cell អោយ row​ និមួយៗ នៅក្នុង​ Excel

 

២. របៀបទាញយក  Apache POI មកប្រើប្រាស់

ដើម្បីអាចប្រើប្រាស់ library របស់ Apache POI បាន គឺត្រូវ config វានៅក្នុង pom.xml នៃ Maven Dependencies ។

 

៣. របៀបសរសេរទិន្នន័យចូលទៅក្នុង Excel ដោយប្រើប្រាស់ Library របស់ Apache POI

Code ខាងក្រោមនឺងលើកឡើងពីរបៀបសរសេរទិន្នន័យចូលទៅក្នុង Excel ដោយប្រើប្រាស់ library របស់ Apache POI ។ Code នោះនឹងប្រើ array ពីរវិមាត្រដើម្បីផ្ទុកទិន្នន័យ ។ ទិន្នន័យគឺត្រូវបានសរសេរទៅអោយ object របស់​ XSSFWorkbook ។ XSSFSheet គឺមានមុខងារដំណើរការលើទិន្នន័យនោះ ។ ចូលមើលឧទាហរណ៍តាមរយៈ code ដូចខាងក្រោម៖

 

លទ្ធផលទទួលបានទិន្នន័យនៅក្នុង Excel​ ក្រោយដំណើរការ Code ខាងលើ៖

Apache POI

 

៤. របៀបអានទិន្នន័យចេញពី Excel ដោយប្រើប្រាស់ Library របស់ Apache POI

Code ខាងក្រោមនឺងលើកឡើងពីរបៀបអានទិន្នន័យចេញពី Excel ដោយប្រើប្រាស់ library របស់ Apache POI ។ មុខងារ getCellTypeEnum គឺត្រូវបានលែងអោយដំណើរការចាប់ពី version 3.15 ដោយជំនួសមកវិញដោយមុខងារ getCellType ដែលកំណត់អោយប្រើប្រាស់ចាប់ពី version 4.0 ឡើងទៅ ។

 

លទ្ធផលទទួលបានទិន្នន័យចេញពី Excel​ ក្រោយដំណើរការ Code ខាងលើ៖

 

សម្រាប់សំនួរ ឬក៏មតិយោបល់ចំពោះអត្ថបទនេះអាចលើកឡើងបាននៅក្នុងប្រអប់ខាងក្រោម!!

 

Leave a Reply

Your email address will not be published.