របៀបផ្លាស់ប្តូររូបភាពទៅតាមភាសារ(Localize Image)នៅក្នុង iOS App

Support Us

បច្ចុប្បន្នអ្នកបង្កើតកម្មវិធីភាគច្រើនតែងបង្កើត Application ដែលអាច Support ច្រើនភាសាដើម្បីផ្តល់ភាពងាយស្រួល សម្រាប់អ្នកប្រើប្រាស់ដែលអាចឲ្យគេប្រើប្រាស់ នូវភាសាផ្ទាល់ខ្លួន និង ភាសាអន្តរជាតិ។ ដូច្នេះអ្នកប្រាកដជាដឺងពីរបៀបផ្លាស់ប្តូរពាក្យ ឬ ប្រយោគក្នុង Application របស់លោកអ្នក។ ថ្ងៃនេះយើងខ្ញុំសូមជំរាបពីវិធីដាក់Image ក្នុង iOS App ដែល Support ច្រើនភាសា។

ខាងក្រោមនេះជាវិធីដាក់ localize image ក្នុង iOS App:

  • ជាដំបូងអ្នកត្រូវដាក់រូបភាពទៅក្នុង Project របស់អ្នក។​
    t22_14_my_images_group

  •  រួចចុចលើរូបភាពនោះអ្នកនឹងឃើញ File Inspector នូវខាងស្តាំ xcode window។ បន្ទាប់មក ចុះក្រោមទៅទីតាំង localization section រួចចុចលើបូតុង “Localize…”
    Localizing Cover Image

  • អ្នកនឹងឃើញផ្ទាំង window ដើម្បីបញ្ជាាក់ភាសា។​ សូមជ្រើសរើសភាសា English និង ចុចលើ​បូតុង “Localize” ។

​​​​​​t22_9_localize_strings_english

  • បន្ទាប់មកអ្នកនឹងឃើញថា ​បូតុង “Localize” នៅក្នុង File Inspector ត្រូវបានជំនួសដោយ checkboxes សំរាប់ភាសាដែលអ្នកចង់បាន។t22_15_image_localizations
  • ក្រោយពីអ្នកជ្រើសរើសភាសារួច អ្នកនឹងឃើញរូបភាពរបស់អ្នកដែលនូវផ្នែកខាងឆ្វេងនៃ xcode window មានច្រើនភាសាt22_16_undisclosed_flag_image
  • បន្ទាប់មកចុចលើរូបដែលចង់ប្ដូរទៅតាមភាសា។ នោះវានឹងបើក File Inspector​ រួចមើល Identity and Type អ្នកនឺងឃើញ សញ្ញាព្រួញ។ ចុចលើសញ្ញព្រួញនោះ វានឹងនាំអ្នកទៅដល់ Localize Folder of images នៃភាសានីមួយៗ. ពេលនេះអ្នកអាចផ្លា​ស់ប្តូររូបភាពបាន។​ សូមកុំភ្លេច ប្តូរឈ្មោះរូបភាពអោយដូចឈ្មោះរូបពីមុនផង។

t22_18_copypaste_french_flag1

សូមមើលលទ្ធផលខាមក្រោម

t22_1_sample_all_languages

Leave a Reply

Your email address will not be published.