របៀបផ្ទុកទិន្នន័យជាមួយ NSUserDefaults

Support Us

NSUserDefaults គឹជាកន្លែងសំរាប់ផ្ទុកទិន្នន័យធម្មតានៅក្នុងកម្មវិធី។ វាមិនមានការកំនត់ទំហំសំរាប់ផ្ទុកទេ តែវាអាស្រ័យទៅលើទំហំរបស់ឧបករណ៍។ អ្នកគួរតែកុំផ្ទុកទិន្នន័យដែលមានទំហំធំនៅទីនេះ។ ប្រសិនជាទិន្នន័យមានទំហំធំ ការទាញទិន្នន័យក៏ត្រូវការពេលយូរដែរ។

Property Lists

Property Lists របស់ NSUserDefaults អាចដំណើរការតែជាមួយប្រភេទអថេរមួយចំនួនដូចខាងក្រោម៖

  • NSArray
  • NSData
  • NSDictionary
  • NSNumber
  • NSString

ផ្ទុកទិន្នន័យទៅក្នុង NSUserDefaults

យើងត្រូវរក្សាតំលៃទៅកាន់ Key ជាក់លាក់មួយ។ ខាងក្រោមនេះជាឧទាហរណ៍៖ យើងកំណត់តំលៃមួយទៅកាន់ Key “HighScore”។ បន្ទាប់មកយើងប្រើពាក្យបញ្ជា “synchronize” ដើម្បីរក្សាតំលៃនោះទុក។

ទាញទិន្នន័យពី NSUserDefaults

នៅពេលយើងចង់ប្រើប្រាស់តំលៃពី NSUserDefaults យើងត្រូវហៅវាដោយប្រើប្រាស់ Key ដែលយើងបានកំណត់នៅពេលរក្សាទុក។