របៀបបង្កើត Custom UITableViewCell នៅក្នុង Tableview ដោយប្រើប្រាស់ភាសា Swift

Support Us

យើងសូមលើកយករបៀបបង្កើត Custom UITableViewCell នៅក្នុង Swift ដើម្បីមកបង្ហាញមិត្តទាំងអស់គ្នា។ ខាងក្រោមនេះជាជំហានសំរាប់បង្កើត⁣ Custom UITableViewCell៖

១. បង្កើត Project ថ្មីមួយ ដោយដាក់ឈ្មេាះអ្វីក៏បាន។ សំរាប់ឧទាហ៍ខាងក្រោម Project មានឈ្មេាះថា CustomCell។
២. ទាញ object ទៅដាក់ក្នុង ⁣view controller។ Objects ទាំងនេាះមានដូចជា UIImage, UILabel, នឹង UITextView។ បន្ទាប់ពីយើងរៀបចំរួចហើយវានឹងមានទំរងដូចរូបខាងក្រោម៖

custome-cell01

 

៣. បន្ទាប់មកយើត្រូវបង្កើត Class មួយដែល extend ចេញពី UITableViewCell។

custom-cell02

 

custom-cell03

 

៤. ភ្ជាប់ទំនាក់ទំនងទៅកាន់ CustomCell class។ Select ទៅលើ tableview cell ហើយ ដាក់ឈ្មេាះឲ្យវា។

cudtom-cell04

 

៥. ជំហានបន្ទាប់គឺការបញ្ចូលរូបភាទៅក្នុង Project របស់យើង។

- ចូលទៅកាន់ Assets.xcassets

- បង្កើត Folder ថ្មីមួយ ដោយដាក់ឈ្មេាះថា Food Images។ ដើម្បីបង្កើត Folder យើង Click លើ សញ្ញាបូកខាងក្រោម នៅជិត Filter រួយយកពាក្យថា New Folder។

- បង្កើត Image Set បន្ទាប់មក Drag image ចូលទៅកាន់ 2x។ដើម្បីបង្កើត Image Set យើង Click លើ សញ្ញាបូកខាងក្រោម នៅជិត Filter រួយយកពាក្យថា New Image Set។

custom-cell06

 

៦. ចំនុចចុងក្រោយដែលយើងត្រូវធ្វើគឺ សរសេរ Code ដើម្បីដំណើរការកម្មវីធី។

ខាងក្រោមនេះជាលិទ្ធផល៖

custom-cell07

 

សូមអគុណចំពេាះការចំណាយពេលវេលារបស់អ្នក។

Leave a Reply

Your email address will not be published.