របៀបតំឡើង⁣ Appium សំរាប់តេស្ត⁣ system ដោយស្វ័យប្រវត្តិ

Support Us

សួស្តីអ្នកទាំងអស់គ្នា ដោយមើលឃើញថាការតេស្តនៅលើ system វាមានផលលំបាកច្រើនដូចជា៖ ត្រូវការប្រើមនុស្សច្រើន ចំនាយពេលវេលាយូរ និង ចំនាយថវិការច្រើន។ ដូច្នេះហើយទើបខ្ញុំលើកយកនូវឧបករណ៍មួយដែលមានឈ្មោះថា Appium ដើម្បីជួយកាត់បន្ថយនូវបញ្ហាខាងលើ។

មុននឹងចូលទៅដល់ការតំឡើង និង ប្រើប្រាស់ឧបករណ៍ខាងលើយើងសូមនែនាំអ្នកទាំងអស់គ្នាអោយស្គាល់⁣ Appium ជាមុនសិន។

Appium ជាឧបករណ៍សំរាប់ធ្វើការតេស្ត system ដោយស្វ័យប្រវត្តិដែលយើងអាចដោនឡូតមកប្រើ⁣ free វាអាចអោយយើងធ្វើការតេស្តជាមួយកម្មវិធីទូរស័ព្ទដៃ ៣ ប្រភេទដូចជា៖ native, hybrid and mobile web។ ម្យ៉ាងទៀតវាអាចអោយយើងប្រតិបត្តិការសំនុំតេស្តនៅលើទូរស័ព្ទដៃពិត និង សប្បនិមិត្មដូចជា emulators and simulators ផងដែរ។

របៀបតំឡើង៖
១ ជាដំបូងត្រូវតំឡើង Node.js ជាមុនសិន

ខ្ញុំនឹងធ្វើការតំឡើងតាម NPM ចាប់ផ្តើមបើកផ្ទាំង terminal របស់អ្នក រួចវាយនូវ command ខាងក្រោម

២ ចាប់ផ្តើមតំឡើង Appium តាម command ខាងក្រោម

ពេលតំឡើង Appium ចប់អ្នកអាចវាយនូវ command មួយទៀតដើម្បីប្រាកដថាអ្នកពិតជាបានតំឡើងវាដោយជោគជ័យពិតមែន។

*ចំនាំ៖ ពេលតំឡើងអ្នកនឹងមានជួបនូវបញ្ហាមួយចំនួនដែលតម្រូវអោយអ្នកត្រូវតែ config environment variable ANDROID_HOME នៅក្នុង .bash_profile (ចំពោះ Mac)

៣ សរសេរ script ដើម្បីតេស្ត

មុននឹងអាចសរសេរ script ដើម្បីតេស្តបានអ្នកត្រូវធ្វើតាមជំហ៊ានដូចខាងក្រោម

- បង្កើត Java project មួយនៅក្នុង IDE ណាមួយរបស់អ្នក

- រួចដោនឡូតនូវ Selenium and Java-client library (version ចុងក្រោយ)

- ហើយធ្វើការ import library ទាំងពីរខាងលើចូលទៅក្នុង Java project ខាងលើជាការស្រេច

ឥលូវនេះអ្នកអាចចាប់ផ្តើមសរសេរ script បានហើយ អ្នកអាចមើល video នេះ បន្ថែមដើម្បីជាជំនួយក្នុងការសរសេរ script របស់អ្នក

 

អរគុណសំរាប់ការតាមដានស្តាប់ បើអ្នកមានជាចម្ងល់ ឬ មតិយោបល់ផ្សេងៗ អាចផ្តល់នៅក្នុងប្រអប់ខាងក្រោមបាន។

 

ឯកសារយោង

http://bit.ly/2psjm1P

http://bit.ly/2p6GBzk

 

 

Leave a Reply

Your email address will not be published.