របៀបតម្លើង និង​ ការប្រើប្រាស់​​ Angular 2

Support Us

នាពេលបច្ចុប្បន្ននេះមានបច្ចេកវិទ្យាជាច្រើនដែលគេប្រើប្រាស់សម្រាប់សរសេរកម្មវិធីក៏ដូចជាគេហទំព័រជាដើម។ ហើយថ្ងៃនេះយើងនឺងបង្ហាញអ្នកអានទាំងអស់គ្នាឲ្យចេះអំពីរបៀបតម្លើង និង​ ការប្រើប្រាស់​​ Angular 2​ ដែលបច្ចេកវិទ្យាថ្មីមួយមានលក្ខណះពេញនិយម ហើយនិងងាយស្រួលសម្រាប់អ្នកទាំងអស់គ្នាប្រើប្រាស់។ ដើម្បីឲ្យយល់បានច្បាស់អំពី Agular 2 យើងត្រូវដឹងពីចំណុចដូចខាងក្រោម៖

១​. តើអ្វីទៅជា Angular 2?
 • Angular 2 គឺជា Javascript client side framework ដែលប្រើសម្រាប់បង្កើត Web application បានយ៉ាងមានប្រសិទ្ធភាព។
 • Angular 2 បង្កើតឡើងដោយក្រុមហ៊ុន Google​។
 • Angular 2 គឺជា​ JavaScript Framework ដែលមានភាពពេញនិយម និងមានការ​ update ជានិច្ចទៅលើអ្វីដែលមានស្រាប់។
 • Angular 2​  គឺជាអ្នកដែលអាចបង្កើត Dynamic web application​។
២​. ហេតុអ្វីបានជាយើងគួរតែប្រើប្រាស់ Angular 2?

Angular 2 មានលក្ខណៈពិសេសជាច្រើនសម្រាប់ឲ្យយើងប្រើប្រាស់ដូចជា៖

 • ធ្វើឲ្យមានការប្រែប្រួល HTML
 • អាចបង្កើត Template បានយ៉ាងមានប្រសិទ្ធភាព
 • បង្កើនល្បឿនក្នុងការបង្ហាញ Content របស់គេហទំព័រ
 • ផ្តល់ឲ្យមាន​នៅ HTTP service សម្រាប់ទាញយកទិន្នន័យខាងក្រៅមកប្រើប្រាស់
 • គឺជាប្រភេទ JavaScript Framework ដែលមានលក្ខណៈ Standard
 • មានការគ្រប់គ្រងបានយ៉ាងល្អទៅលើបែបបទនៃការបញ្ចូលនិន្នន័យលើ Input Form
 • ផ្តល់ភាពងាយស្រួលក្នុងការបង្កើតដោយសារតែ​​ Angular 2 បង្កើតឡើងជាកញ្ចប់ៗនៃមុខងាររបស់វា
 • ផ្តល់នៅ​ Routing ដែលធ្វើឲ្យការផ្លាស់ប្ដូរ URL គ្មានការ Reload page។
៣. តើអ្វីខ្លះដែលថ្មីជាង​ Angular 1?
 • មិនមានការប្រើប្រាស់នៅ Controller និង​ Scope
 • Code មានលក្ខណៈជា components និង​ Reusable
 • ងាយស្រួលក្នុងការរៀន​ និង ការប្រើប្រាស់
 • ប្រើ TypeScript និង​ ES2015 /ES6 សម្រាប់បង្កើត
 • ការប្រើបា្រស់ជាមួយ Mobile មានលក្ខណៈប្រសើរ។
៤. Architecture Angular 2?


តាមរូបខាងលើបានបង្ហាញអំពីលក្ខណៈ និងតំណើរការរបស់ Angular 2 application។

Angular 2 application បង្កើតឡើងជាលក្ខណៈ Module ហើយ​​ Module នីមួយៗផ្សំឡើងដោយ ​ Component ច្រើនផ្សំចូលគ្នា។

ចំពោះ Components ត្រូវមានទំនាក់ទំនងជាមួយនឹង Service ដើម្បីទាញយកទិន្នន័យផ្តល់ឲ្យ Template តាមរយៈ Event Binding ហើយសម្រាប់ Template វិញគឺជាអ្នកផ្ទុកនៅ Directive ។

៥.​ របៀបតំឡើង Angular 2

ខាងក្រោមនេះគឺជាជំហានក្នុងការតំឡើងដូចតទៅ៖

១.​​ ការដំឡើង Development Environment

 • ​​​​​​​​​​​​យើងតម្រូវឲ្យដំឡើង​​ Node.js® and npm នៅក្នុងម៉ាសីុនជាមុនសិន។
 • ប្រើប្រាស់ npm install -g @angular/cli ដើម្បីដំឡើងប្រើប្រាស់ Angular 2 នៅក្នុងម៉ាសីុន

២. ការបង្កើត Angular 2 project

 • បន្ទាប់មកទៀតយើងប្រើ ng new my-app ដើម្បីបង្កើត Angular 2 project

៣. ដំណើរការបើក Angular 2 project

 • នៅពេលអ្នកបានបង្កើត​ project បានជោគជ័យហើយអ្នកអាចប្រើប្រាស់
  cd my-app និង បន្ទាប់មកទៀត ng serve –open​ ដើម្បីដំណើរការបើក Angular 2 project

 

ការបង្ហារបស់យើងខ្ញុំគឺត្រូវបានបញ្ចប់ ហើយអរគុណច្រើនសម្រាប់ការគាំទ្ររបស់លោកអ្នកប្រសិនជាមានសំណួរលោកអ្នកអាចComment ជាសំណួរ។ សូមអរគុណ!

ប្រភពមកពី ៖ https://angular.io/

Leave a Reply

Your email address will not be published.