របៀបដាក់ Splash Screen នៅក្នុងកម្មវិធីរបស់ iOS

Support Us

តើអ្វីជា Splash Screen?

យើងតែងតែ Splash Screen នៅក្នុង iOS app និង កម្មវិធីរបស់កុំព្យូទ័រ។ វាគឺជាផ្ទាំងដំបូងពេលដែលយើងបើកកម្មវិធី។ ជាទូទៅ Splash Screen គឺជារូបភាពដែលបង្ហាញពេញអេក្រង់ ហើយនឹងបាត់ទៅវិញបន្ទាប់ពី main screen បង្ហាញ។ ខាងក្រោមនេះជា Splash Screen របស់កម្មវិធីមួយចំនួន

Sample-iOS-Splash-Screen

ដាក់ Splash Screen ចូលក្នុងកម្មវិធីរបស់អ្នក

យើងត្រូវរៀបចំរូបភាពសំរាប់ដាក់ Splash Screen  ទៅតាមប្រភេទអេក្រង់ទូរស័ព្ទដែលយើងដាក់កម្មវិធីអោយដំណើរការ។ រូបភាពរបស់ Splash Screen ត្រូវតែជាប្រភេទឯកសារ PNG។ សំរាប់ប្រភេទអេក្រង់ដែលមាន Resolution ទាបយើងអាចដាក់ឈ្មោះឯកសារជា “Default.png”។ ចំពោះអេក្រង់ប្រភេទ Retina Display វិញ យើងអាចដាក់ថា “Default@2x.png”។ អ្នកអាចដាក់ឈ្មោះឯកសារជាអ្វីក៏បាន ខាងលើនេះគ្រាន់តែជាឧទាហរណ៏។

ឈ្មោះរូបភាពដែលត្រូវដាក់ក្នុង Splash Screen ត្រូវដាក់នៅក្នុងឯកសារ Info.plist ត្រង់ Launch image។

Xcode-Change-Launch-Image-Name

ខាងក្រោមនេះជាលទ្ធផល

Simple-Table-App-Splash-Screen