របៀបដាក់ Bad Network Internet Connection នៅលេី​​ iOS Device និង Simulator

Support Us

ខណៈពេលអ្នក​អភិវឌ្ឍកម្មវិធីមួយ​ ​ដែលតម្រូវឱ្យមានការតភ្ជាប់អ៊ីនធឺណិត​​ អ្នកប្រហែលអាចនឹងមិនចាប់អារម្មណ៏ អំពី បញ្ហាInternet Connect ដែល បង្ករអោយកម្មវិធីរបស់អ្នក គាំង រឺ មិនដំនើរការ។ខាងក្រោម​នេះ នឹងប្រាប់ពីរបៀប​ ដែលអ្នកអាច test កម្មវិធី​ របស់អ្នក​ ជាមួយប្រភេទ​ផ្សេង​ៗ នៃ​ អ៊ីនធឺណិត​ Connection នៅក្នុង​ IPhone Device និង​ IPhone Simulator។ ហើយអ្នកអាចរក វិធីសាស្រ្ដ ផ្សេងៗ ការពារ ការគាំង រឺ មិនដំនើរការ មុនពេលកម្មវិធីរបស់អ្នក ត្រូវបានចេញជាផ្លូវការ ។

    ១. របៀបដាក់  Bad Internet Connection នៅលេី iPhone Device

    វាជាការងាយស្រួលក្នុងការធ្វើឱ្យមានអ៊ីនធឺណិតដំនើរការយឺត​ នៅលើទូរស័ព្ទ iPhone របស់អ្នក។ ខណៈដែលវាមាន​ រួចជាស្រេច​ នៅលើ​​ IPhone Device។​ ដោយគ្រាន់តែចូលទៅកាន់ Settings ⇒ Developer

 

បន្ទាប់មក Network Link Conditioner ⇒  Status

បន្ទាប់មកទៀត​ Enable​ រួចជ្រើសរើស​ ប្រភេទអ៊ីនធឺណិត​ ដែលអ្នកត្រូវការ​ រួច Test ជាមួយ កម្មវិធីរបស់អ្នកថាវាដំនើរការ រឺ ក៏អត់។

 
  ២.របៀបដាក់  Bad Internet Connection នៅលេី iPhone Simulator

    នៅក្នុងកម្មវិធី​ របស់ Xcode​ អ្នកអាច ចូលទៅកាន់​ Xcode Menu ⇒ Open Developer Tool ⇒ More Developer tools

 

បន្ទាប់ពី ជំហានខាងលើ វានឹងបង្ហាញ apple Developer Account បន្ទាប់​ពី បញ្ចប់ការ​ Login សូម​ download the Hardware IO Tools for Xcode

បន្ទាប់ពី​បញ្ចប់ការ Download file សូមបន្តទៅការ installation។ ដោយ double click ទៅលេី​ file hard-io-tools.dmg ហេីយបន្ត double click លេី​ Network link conditioner.prefpane។ បន្ទាប់ មកបេីក System preference ⇒ Network link conditioner ⇒ ជ្រេីសរេីសប្រភេទ​ Connection ដែលអ្នក ចង់បាន

 

ខ្ញុំសូមអរគុណ ហើយ រីករាយទទួលនូវមតិរិះគុណនូវរាល់ចំនុចខ្វះខាតដែលកើតមាន  អ្នកអាចផ្តល់ជា comment នៅក្នុងប្រអប់ខាងក្រោម។

ប្រភព : https://www.natashatherobot.com/simulate-bad-network-ios-simulator/

Leave a Reply

Your email address will not be published.