តើយើងអាចទាញយកលេខទូរស័ព្ទនៅលើ iOS បានទេ?

Support Us

មានអ្នកសរសេរកម្មវិធីមួយចំនួនព្យាយាមទាញយកលេខទូរស័ព្ទរបស់ស៊ីមកាត ដោយសរសេរកូដតាមរបៀបផ្សេងៗ។ តើយើងពិតជាអាចទាញយកលេខទូរស័ព្ទរបស់ស៊ីមកាតបានទេ? iOS SDK មិនបានអនុញ្ញាតអោយយើងទាញយកទិន្នន័យនោះទេ។ ពោលគឺយើងមិនអាចមានសិទ្ធិដើម្បីទាយយកលេខរបស់ស៊ីមកាតឡើយ។

ប៉ុន្តែយើងអាចមានលទ្ធភាពក្នុងការទាញយកលេខទូរស័ព្ទមួយដែលបានកត់ត្រាទុកនៅពេលដែលយើង Activate iPhone របស់យើង។ បានន័យថាលេខរបស់ស៊ីមកាតដែលបានប្រើនៅពេល Activate ត្រូវបានកត់ត្រាទុក។ ប្រសិនបើយើងផ្លាស់ប្តូរស៊ីមថ្មី នោះលេខរបស់ស៊ីមថ្មីនោះមិនបានកត់ត្រានោះទេ។ វានៅចង់ចាំតែលេខមួយដែលកត់ត្រាក្នុងពេល Activate។

វិធីទាញយកលេខនោះគឺយើងត្រូវប្រើប្រាស់ CTSettingCopyMyPhoneNumber() នៅក្នុង CoreTelephony.framework