ចាប់ផ្តើមបង្កើត Project ថ្មីជាមួយ Xcode (iOS Application)

Support Us

មុន⁣នឹងចាប់⁣ផ្តើម⁣បង្កើត⁣កម្មវិធី⁣សម្រាប់⁣ iOS Application លោកអ្នកចាំបាច់ត្រូវមាន⁣៖

១. កុំព្យូទ័រ Mac ជាមួយនឹងកម្មវិធី Xcode (Xcode គឺ⁣ free)។

២. Apple Developer Account (ចុះឈ្មោះបានដោយឥតគិតថ្លៃ⁣ ប៉ុន្តែវាមានតម្លៃ⁣ ៩៩ដុល្លាប្រសិនបើលោកអ្នក⁣ចង់⁣ សាកល្បងដំណើការកម្មវិធី របស់លោកអ្នក⁣ ក្នុង Device រឺបង្ហោះ⁣កម្ម⁣វិធី⁣ចូលក្នុង⁣ App Store)។

៣. បន្តាប់មក⁣លោក⁣អ្នក⁣ត្រូវ⁣រៀន⁣ភាសា⁣ Objective-C Programming ហើយហ្នឹងរបៀប⁣ប្រើ⁣ប្រាស់⁣ Xcode⁣។

ភាពខុសគ្នារវាង Xcode និង Objective-C

មានការយល់ច្រឡំ⁣ជាច្រើន⁣រវាង⁣ការរៀន⁣ Xcode⁣ និង⁣ Objective-C⁣ ក្នុង⁣ការ⁣បង្កើត⁣កម្ម⁣វិធីសម្រាប់⁣ iPhone។ តាមពិត Xcode ជាកម្មវីធីមួយដែលយើង⁣ប្រើ⁣ប្រាស់⁣វា⁣ដើម្បី⁣សរសេរ⁣ code⁣ ចំណែក Objective-C⁣ វិញគឺជា⁣ភាសា⁣ Programming ដែលត្រូវសរសេរ⁣នៅក្នុង⁣ Xcode ។

ចាប់ផ្តើមបង្កើតកម្មវិធីនៅក្នុង⁣ Xcode

Xcode គឺ Free ដែលលោកអ្នកអាចទាញយកបាននៅក្នុង⁣ Mac App Store

xcode_in_appstore

 នៅពេលដែល⁣លោកអ្នក⁣ដំណើរ⁣ការកម្មវិធី⁣ Xcode⁣ ជាលើក⁣ដំបូង⁣លោក⁣អ្នក⁣នឹងបានឃើញ⁣ផ្ទាំង⁣ស្វាគមន៍⁣ នៅពេល⁣នោះគ្រាន់តែចុចលើ⁣ “Create a new project”

xcode_welcome_screen

បន្ទាប់មក⁣⁣ជ្រើសយក⁣⁣ “Application” នៅខាងក្រោម⁣ “iOS” ផ្នែកខាងឆ្វេង⁣។ នៅផ្នែកខាងស្តាំ⁣លោកអ្នក⁣នឹង⁣បានឃើញ⁣ app templates ដែល⁣លោក⁣អ្នក⁣អាច⁣ជ្រើស⁣រើស⁣ក្នុង⁣ការ⁣បង្កើត⁣កម្ម⁣វិធី⁣។

xcode_newproject_screen

ជ្រើសយក⁣ “Single-View Application” ហើយ ចុច “Next”។ Xcode នឹងតម្រូវ⁣អោយលោកអ្នក⁣បំពេញ⁣នូវឈ្មោះកម្មវិធីនិងព៏តមានផ្សេងៗ⁣

xcode5_newproject_settings

ចំពោះ Xcode ជំនាន់ទី៥លោកអ្នកអាចកំណត់បាន⁣ដូចខាងក្រោម⁣៖

Project Name: អ្នកអាចបំពេញ⁣នូវអ្វី⁣ដែល⁣ជាគោល⁣បំណង⁣របស់⁣កម្មវិធី⁣លោក⁣អ្នក⁣។ ឧទាហរណ៍៖⁣ “BlankDemo”

Organization Name: អ្នកអាចបំពេញក៏បានមិនបំពេញក៏បាន នៅផ្នែកខាងលើ⁣នៃ⁣ files របស់លោកអ្នក⁣វានឹងបង្ហាញ⁣ “Company Name” ប្រសិនបើ⁣លោក⁣អ្នក⁣មិន⁣បំពេញ⁣

Company Identifier: វាជាកំណត់សំគាល់កម្មវិធីរបស់លោកអ្នក។⁣ អ្នកអាចបំពេញ com.companyname ។ ដូច្នេះកម្មវិធី⁣របស់⁣លោក⁣អ្នក⁣នឹង⁣បង្ហាញ⁣ com.companyname.projectname។⁣

Class Prefix: អ្នកអាចន្លោះវាចោលបាន⁣។⁣ ប្រសិន⁣បើ⁣លោក⁣អ្នក⁣បំពេញ⁣គ្រប់⁣ files ថ្មី⁣ទាំង⁣អស់⁣ដែល⁣បង្កើត⁣នឹង⁣ចាប់⁣ផ្តើម⁣ដោយ⁣ពាក្យ⁣ដែល⁣អ្នក⁣បំពេញ⁣។

Devices: លោកអ្នក⁣អាចចន្លោះចំនុចនេះ⁣ដើម្បី⁣កំណត់យក⁣ iPhone

xcode_newproject_settings

ដំណើការកម្មវិធីរបស់លោកអ្នកនៅក្នុង Xcode

នៅត្រង់ចំនុចនេះ⁣យើង⁣មិនទាន់⁣សរសេរ⁣កូដ⁣ Objective-C ទេ។ ចាប់ផ្តើម⁣ដំណើការ⁣ Xcode project ហើយមើលថានឹងមានអ្វីបង្ហាញ

ចុចនៅត្រង់ Run ប៊ូតុង នៅផ្នែកខាងលើខាងឆ្វេង នៃកម្មវិធី Xcode

xcode_run_icon

លទ្ធផលនឹងបង្ហាញក្នុង simulator ដូចខាងក្រោម៖

xcode_blank_simulator

សូមអបអរសាទរ⁣លោកអ្នក⁣អាច⁣បង្កើត⁣កម្មវិធីដំបូងរបស់⁣អ្នក⁣ក្នុង⁣ Xcode បានហើយ!